ព័ត៌មានជាតិ

ឃាត់ខ្លួនក្រុមក្មេងទំនើង៥នាក់ ក្រោយកាប់យុវជន២នាក់រងរបួស នៅក្រុងបាត់ដំបង!

​បាត់ដំបង: នៅវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិព្រែកព្រះស្ដេច សង្កាត់ ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរ:សេនីយ៍ត្រី ឈឿង គឹមសុង បានដឹកនាំក្រុមអន្តរាគមន៍បង្កាបង្រ្កាបបានចុះកិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ទី១ឈ្មោះ ពៅ ពិតូ ហៅក្រៅ(តូ) ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង(ផ្សំគំនិត),ទី២ឈ្មោះ ចៀម ចាន់ដុល្លា ហៅ ក្រៅ(ដុល្លា)ភេទប្រុស អាយុ២២ឆ្នាំ(រស់នៅភូមិសង្កាត់ជាមួយគ្នា)(ផ្សំគំនិត)។ ទី៣ឈ្មោះ អឿម សុគុណ ហៅក្រៅ(គុណ)ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិចម្ការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង(ផ្សំគំនិត)។ ទី៤ឈ្មោះ ចាន់ ឆវន្ត័ ហៅក្រៅ (ស៊ាំ)រស់នៅភូមិ ចម្ការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង(ដៃដល់)។ និងទី៥ឈោ្មះ ឃឹម សុភក្ដិមិត្ត ហៅក្រៅមិត្ត រស់នៅភូមិអូខ្ចាយសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង(ដៃដល់)។

ដែលបានប្រព្រឹត្តសកមុ្មភាពករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់ដោយកាំបិត) នៅត្រង់ចំណុចទល់មុខវាលបែកចានស្ថិតក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៥និង៥០នាទី ដែលបានបង្កមកលើជនរងគ្រោះ ឈ្មោះ សុថ សំណាង អាយុ១៩ឆ្នាំ ហៅក្រៅ (ចេក) រស់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បណ្ដាលឲ្យរបួសមុខខាងឆ្វេងជាប់ចុងចិញ្ចើមប្រវែង៨សង់ទីម៉ែត្រ។ និងឈ្មោះ មិច ចិន្ដា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំអូដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បណ្ដាលឲ្យខូចខាតអាវម៉ូតូឌ្រីម ស៊េរីឆ្នាំ២០១៨មួយគ្រឿង។

សម្ភារ:ដកហូត៖ ម៉ូតូឌ្រីម ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ស្លាកលេខប.ប1k. 1041។ ម៉ូតូឌ្រីម ស៊េរីឆ្នាំ២០១១ ពណ៌ស្លាកលេខប.ប-1J8599និងកាំបិត១ដើម។
បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ បញ្ជូនប្រគល់ឲ្យការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលចាត់ការតាមនិតិវិធីតាមច្បាប់៕

មតិយោបល់