អាមេរិកៈ កិច្ចសហប្រតិបត្តិការរបស់តួកគី ជាមួយរុស្ស៊ី ក៏ដូចជាការសម្រេចចិត្តទិញប្រព័ន្ធប្រឆាំងមីស៊ីល ការពារដែនអាកាស S-400 របស់តួកគីពីរុស្ស៊ី បានធ្វើឲ្យមានភាពស្មុគ្រស្មាញដល់ទំនាក់ទំនងរវាងក្រុងអាន់ការ៉ា និងវ៉ាស៊ីនតោន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។
ជាក់ស្ដែងនាពេលថ្មីៗនេះ សមាជិកព្រឹទ្ធសភាអាមេរិក ត្រូវបានគេរាយការណ៍មកថាកំពុងមានបំណងចង់ទប់ស្កាត់ការផ្ទេរយន្តហោះចម្បាំងជំនាន់ទី ៥ F-35A របស់អាមេរិក ទៅកាន់ប្រទេសតួកគី។
ដោយការរារាំងនេះ ត្រូវបានណែនាំ កាលពីថ្ងៃព្រហស្បតិ៍ ដោយសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋលោក James Lankford និង Thom Hill និងសមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យ លោក Jeanne Shaheen៕
មតិយោបល់