ភ្នំពេញៈ អគ្គិសនីកម្ពុជា ជូនដំណឹងមុននេះ៥នាទីថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅវេលាម៉ោង១០៖៣៥នាទី មានករណីដាច់ចរន្តអគ្គិសនី នៅបន្ទប់ភ្លើងលេខ P994-F2 ដែលស្ថិតនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។
មូលហេតុនៃករណីដាច់ភ្លើងនេះ ត្រូវបានអគ្គិសនីកម្ពុជា បញ្ជាក់ថា បណ្តាលមកពីរថយន្តបើកទាក់ដាច់ខ្សែបណ្តាញតង់ស្យុងទាប (LV) ហើយបច្ចុប្បន្ន ក្រុមការងារបច្ចេកទេសកំពុងតែពិនិត្យ និងធ្វើការជួសជុលដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕
មតិយោបល់