ព័ត៌មានជាតិ

ផ្លូវគ្រួសក្រហមមួយខ្សែនៅស្រុក ថាឡាវរីវ៉ាត់ ជំនន់ទឹកភ្លៀងលិចរាល់ឆ្នាំ អាជ្ញាធរអត់មានលិទ្ធភាព

ស្ទឹងត្រែងៈ ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ ដែលនៅពេលរដូវវស្សាមានភ្លៀងធ្លាក់ជាបន្តបន្ទាប់មកម្តងៗធ្វើឲ្យមានទឹកជំនន់ជន់លិចរាល់ឆ្នាំធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅទីកន្លែងនោះក៏ដូចជាអ្នកភូមិឃំុជិតខាងក្នុងស្រុកនោះ ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់។

ផ្លូវមួយខ្សែខាងលើនោះ ស្ថិតនៅចំណុចក្នុងភូមិស្រែឫស្សី ឃំុស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ។

លោកឌិន មណ្ឌល មេប៉ុស្តិ៍ឃុំស្រែឫស្សី ហើយលោកក៏ជាប្រជាពលរដ្ឋមួយរូបដែររស់នៅទីកន្លែងខាងលើនោះដែលបានរៀបរាប់ប្រាប់ឲ្យដឹងថា ផ្លូវលំ‌ក្រាលគ្រួសក្រហមមួយខ្សែដែលស្ថិតនៅភូមិ-ឃំុខាងលើនោះគឺឲ្យតែមានភ្លៀងធ្លាក់ច្រើនគឺទឹកជំនន់លិចខ្លាំងតែម្តង។

លោកបានបន្តថា មានភ្លៀងធ្លាក់មកធ្វើឲ្យមានទឹកជំនន់លិចខ្លាំងដល់ថ្នាក់យកគោយន្តកន្ត្រៃមកដឹកចម្លងម៉ូតូរបស់ប្រជាពលរដ្ឋទៀតផង នៅចន្លោះ‌ស្ពានឈើនឹងគឺលិចរហូតតាំងពីដើមមកម្លេះ ដោយខ្លះមានជិះចានដែកខ្លះទៀតយកទូកមកអំុជិះឆ្លងទម្រាំផុតអូរនឹងទៅដល់ភូមិ។

លោកបានឲ្យដឹងទៀតថា ទឹកជំនន់ធ្វើឲ្យលិចផ្លូវនេះ លោកមើលឃើញថា មានការលំបាកខ្លាំងដែរ ពីព្រោះ‌ថានៅពេលខ្លះប្រជាពលរដ្ឋពួកគាត់កំពុងធ្វើដំណើរប្រញ៉ាប់ ដល់ពេលធ្វើដំណើរឆ្លងកាត់មានទឹកវាធំលិចផ្លូវក៏មិនដឹងថាធ្វើម៉េច អ្នកខ្លះក៏រុញម៉ូតូដឹកទៅ ហើយអ្នកខ្លះទៀតក៏ជិះម៉ូតូកាត់ទឹកមកដល់អូរនឹងក៏បានរលត់ម៉ូតូក្នុងទឹកតាមផ្លូវព្រោងព្រៀត។ អញ្ជឹងហើយ ការធ្វើដំណើរ របស់ពួកគាត់វាយឺតយ៉ាវពេលវេលា ទី១ ទម្រាំគាត់បានធ្វើម៉ូតូឆេះរួចហើយនឹងគឺយូខកខានពេលវេលា, ទី២ នៅពេលមានអ្នកជំងឺឈឺថ្កាត់ ឬមានអ្នកមានផ្ទៃពោះឈឺពោះឆ្លងទន្លេនៅពេលយប់ព្រលប់ម្តងៗត្រូវការធ្វើដំណើរទៅមន្ទីរពេទ្យបង្អែកខេត្តវាអាចនឹងខកពេលវេលា ឫអាចនឹងមានការគ្រោះថ្នាក់ដល់អាយុជីវិតក៏អាចថាបាន ដោយសារស្ថានភាពផ្លូវលំបាក។

ជាចុងក្រោយលោកក៏បានសំណូមពរទៅដល់អាជ្ញាធរខេត្ត ឬមន្ទីរជំនាញពាក់ព័ន្ធក៏ដូចជាអភិវឌ្ឍន៍ជនបទខេត្តមេត្តាមើលឃើញនូវភាពលំបាកជាក់ស្តែងរបស់ប្រជាពលរដ្ឋផងនៅក្នុងភូមិខាងលើនេះ ឬជួយសាងសង់ធ្វើផ្លូវដែលលិចទឹកមួយកំណាត់នេះកំុឲ្យលិចទឹកតទៅទៀតដើម្បីឲ្យប្រជាពលរដ្ឋពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរលើកំណាត់ផ្លូវលំមួយខ្សែនេះផង ។

ជំុវិញបញ្ហខាងលើនេះដែរលោក លួន ណាន មេឃំុស្រែឫស្សីបានបញ្ជាក់ថា ផ្លូវលំមួយខ្សែនេះជាមូលនិធិឃំុផង និងមូលនិធិរបស់មន្ទីរអភិវឌ្ឍន៍ជនបទផង ដោយគិតចាប់ពីក្បាលផ្លូវជាប់នឹងផ្លូវជាតិលេខ៩ ដើមភូមិស្រែឫស្សីទៅដល់អន្លង់ស្អំដែលស្ថិតនៅក្នុងទឹកដីឃំុអន្លង់ជ្រៃ៕

photo_2016-09-14_20-25-30photo_2016-09-14_20-25-33photo_2016-09-14_20-25-36photo_2016-09-14_20-25-41photo_2016-09-14_20-25-45photo_2016-09-14_20-25-48photo_2016-09-14_20-25-52

មតិយោបល់