ព័ត៌មានជាតិ

រកឃើញសពយោធា​សក្កិ៤ម្នាក់ ដែលលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារ កាលពីយប់មិញ!

ភ្នំពេញៈ បុរសម្នាក់ដាច់ចិត្តលោតពីលើស្ពានជ្រោយចង្វារចូលក្នុងទន្លេបាត់ឈឹងបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅត្រង់ចំណុចកណ្តាលស្ពានជ្រោយចង្វារថ្មីស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារនោះ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ត្រូវបានគេឃើញហើយនៅក្នុងទន្លេក្នុងសង្កាត់ជ្រោយចង្វារ។

បុរសដែលបានលោតទឹកសម្លាប់ខ្លួននោះត្រូវបានគេស្គាល់ថាឈ្មោះ ដេង សុវណ្ណឌឿន ភេទប្រុស អាយុ៣២ឆ្នាំជ មុខរបរធ្វើយោធាពាក់សក្កិ៤ ស្នាក់នៅផ្ទះម្តុំសន្ធម៉ុក មានគូដណ្តឹងឈ្មោះ ហែល រចនា អាយុ៣០ឆ្នាំ។

គួររំលឹកថា តាមសម្តីមិត្តភក្កិជនរងគ្រោះបានឲ្យដឹងថាមុនដំបូងពួកគាត់បានចេញពីហូបកាគេនៅព្រែកលៀបក្នុងបំណងទៅផ្ទះដោយជិះរថយន្តម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AS 2105 បើកតាមបណ្តោយផ្លូវជាតិលេខ៦អា ទិសដៅពីកើតទៅលិចដោយខាងស្រីជាអ្នកបើក ស្រាប់តែមកដល់ពាក់កណ្តាលផ្លូវក៏មានការឈ្លោះគ្នាបន្តិចបន្តួចហើយជិះមកដល់លើស្ពានគាត់ប្រាប់ថាចុះនោមឲ្យឈប់ឡានពេលនោះស្រាប់តែបើកទ្វារឡានរត់ឡើងលើបង្កាន់ដៃស្ពានលោតចុះបាត់ឈឹង។

ក៏មានការស្រែកឆោឡោពីសំណាក់ខាងស្រីត្រូវជាគូដណ្តឹងហើយក៏បត់ឡានចុះមកប្រាប់សមត្ថកិច្ចដែលនៅគល់ស្ពានឲ្យជួយរកនិងតេទូរស័ព្ទប្រាប់ឪពុកម្តាយបងប្អូនជាច្រើនអ្នកដល់កន្លែងកើតហេតុផងដែរ។
ហើយភ្លាមនោះសមត្ថកិច្ចក៏បានឲ្យទូកខ្មែរឥស្លាមរកដែរតែមិនឃើញ។

រកអស់ជាច្រើនម៉ោងមិនឃើញមិនដឹងស្លាប់ឬរស់នោះទេក្រោយមកសាច់ញាត់ក៏ត្រឡប់ទៅផ្ទះវិញដោយអស់សង្ឃឹម។
រហូតដល់ព្រឹកថ្ងៃទី២៩ខែឆ្នាំដដែលនេះទើបគេរកឃើញហើយបានដឹកសពចេញដោយរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែត៕

មតិយោបល់