ព័ត៌មានជាតិ

បុរសម្នាក់ គាបខ្លួនជាប់នឹងចង្កូតគោយន្តកន្ត្រៃ ផ្ទប់នឹងដើមដូងស្លាប់មួយរំពេច

កែប: គោយន្តកន្ត្រៃដឹកជីអាចមន៍គោ មួយគ្រឿង ជាប់ផុងដីរអិលក្រោយ គាបអ្នកបើកបរនឹងចង្កូតផ្អឹបនឹងដើមដូង ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង១០នាទីល្ងាច នៅចម្ការ ភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

សពជនរងគ្រោះមានឈ្មោះ សៅ វុធ ភេទប្រុស អាយុ៥០ឆ្នាំ ហើយករណីនេះសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ករណីនេះកើតឡើង ពេលគោយន្តដឹកជីធ្ងន់ពេក ក៏ជាប់ផុង ខ្លួនបានចុះឈរបញ្ជាម៉ាស៊ីនបំណងឡើងឲ្យរួច តែបែរជារអិលមកក្រោយ គៀបខ្លួននឹងដើមដូងស្លាប់បែបនេះ៕

មតិយោបល់