ប៉ៃលិនៈ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ក្រោមការចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ជា ចាន់ឌិន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បញ្ជាឲ្យលោកវរសេនីយ៍ឯក អ៊ីវ គឹមស៊ាន ស្នងការរងទទួលផែនព្រហ្មទណ្ឌ ចាត់លោកវរសេនីយ៍ឯក ឆម វ៉ាន់ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយ ការិយាល័យប្រឆាំងគ្រឿងញៀន ចុះអនុវត្តដីកាបង្គាប់ឲ្យ ចាប់/ឃុំខ្លួន លេខ ២៣ ត.ព្រ ចុះថ្ងៃសុក្រ ០៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ចេញដោយលោក លាង សួគ៌ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តប៉ៃលិន នៅចំណុចកាស៊ីណូគ្រោន។
ទី១ឈ្មោះ សាក់ រស្មី ហៅស្នា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ទី២ឈ្មោះ កាន សំប្រង អាយុ៤២ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិតាគ្រុក សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ទី៣ឈ្មោះ ឌុង ធា ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងសំណង់ រស់នៅភូមិនាងលើ ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង។
ទី៤ឈ្មោះ យាយ អឹម ភេទ ប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មករនៅថៃ ទីលំនៅមិនពិតប្រាក។
ក្នុងករណី ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។
ក្រោយពីនាំខ្លួនជនសង្ស័យទាំង៤នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ឈ្មោះ សាក់ រស្មី ហៅស្នា មានដីកាបង្គាប់ឲ្យចាប់-ឃុំខ្លួន របស់ចៅក្រមជំនុំជម្រះ លាង សួគ៌ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានប្រគល់ឲ្យការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ផ្នែកអនុវត្តដីកាចាត់ការតាមនិតីវិធីច្បាប់។ ចំណែកជនសង្ស័យទាំង៣នាក់ទៀត ការិយាល័យជំនាញកំពុងសាកសួរ និងកសាងសុំណុំរឿងចាត់ការតាមនិតីវិធីច្បាប់៕
មតិយោបល់