ភ្នំពេញៈ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជយ័១ បានចុះពង្រឹងការងាររដ្ឋបាលក្នុងមូលដ្ឋានតាមប្រឡាយទឹកស្អុយ ក្នុងតំបន់មិនរៀបរយ ក្នុងភូមិមានជយ័សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បានប្រមូលក្រុមក្មេងញៀនថ្នាំចំនួន៣នាក់ដែលមកប្រមូលផ្តុំគ្នាជក់ថ្នាំញៀន។
ក្រោយពេលធ្វើការឃាត់ខ្លួនក្រុមទំពាំងស្អុយទាំង៣នាក់ខាងលើរួចសមត្ថកិច្ចបានបញ្ជូនមកសាកសួរនិងពិនិត្យធ្វើតេស្តរកសារធាតុញៀននៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ជាលទ្ធផលក៏មានសារធាតុញៀនទាំង៣នាក់ ហើយនគរបាលប៉ុស្តិ៍ស្ទឹងមានជយ័១បានធ្វើឯកសារបញ្ជូនក្រុមញៀនថ្នាំទាំង៣នាក់ទៅផ្តាច់សារធាតុញៀននៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញផងដែរ៕
មតិយោបល់