ស្វាយរៀងៈ ជនសង្ស័យជាស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូរបស់គេបានសម្រេច ហើយយកទៅលក់ ប៉ុន្តែគ្មានឯកសារ ក៏ត្រូវអ្នកទិញលួចតេប្តឹងប៉ូលិសឲ្យចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅផ្សារជីភូ ក្នុងខេត្តស្វាយរៀង។
ជនសង្ស័យឈ្មោះ ថាច់ ស្រី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុងបាវិត ខេត្តស្វាយរៀង ដោយបានលួចកាច់សោ.កម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ស្វាយរៀង 1I-7271 ដែលគេបញ្ឈរទុកនៅខាងមុខផ្ទះ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានសម្រេចហើយយកមកលក់ តែស៊យធំដោយសារតែម៉ូតូគ្មានកាតគ្រី ក៏ត្រូវអ្នកទិញសង្ស័យប្តឹងប៉ូលិសឲ្យឃាត់ខ្លួនតែម្តង៕
មតិយោបល់