មណ្ឌលគិរីៈ នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ដឿង ជីវ័ន ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិពូត្រំ ឃុំ រម្យនា ក្រុងសែនមនោរម្យ ពាក់ព័ន្ធនឹងករណីហិង្សា។
ជនសង្ស័យមានឈ្មោះ ដឿង ក្រាក់ ភេទប្រុស អាយុ២៦ឆ្នាំ ជាបងប្អូនបង្កើត រស់នៅភូមិពូត្រំ ឃុំរម្យនា ក្រុងសែនមនោរម្យ ជាមួយគ្នា។
ករណីនេះជំនាញកំពុងអនុវត្តនីតិវិធីច្បាប់៕
មតិយោបល់