ភ្នំពេញៈ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុន និងសង្កាត់ស្ទឹងមានជ័យ បានប្រាប់ថា អភិបាលរងទទួលបន្ទុកផ្នែកសំណង់ និងនាយករដ្ឋបាលខណ្ឌមានជ័យ បើកដៃឲ្យម្ចាស់សំណង់ធំៗ សាងសង់សំណង់រឹងមាំលើប្រឡាយទឹកស្អុយ និងចាក់ដីលយចូលប្រឡាយ រំលោភបំពានយកដីចំណីប្រឡាយ ដែលធ្វើឲ្យមាត់ប្រឡាយរួមតូច។ អ្នករស់នៅតាមមាត់ប្រឡាយទឹកស្អុយផ្លូវ៣៧១បានឲ្យដឹងថា ម្ចាស់សំណង់ធំៗ ដែលកំពុងសាងសង់ស្របមាត់ប្រឡាយចាក់ដីលយចូលប្រឡាយរំលោភ បំពានយកដីចំណីប្រឡាយនោះ ភាគច្រើនសុទ្ធសឹងជាអ្នកមានលុយ និងមានអំណាច ដែលបានចំណាយលុយមួយចំនួនទៅឲ្យមន្ត្រីសាលាខណ្ឌមានជ័យ ដែលមានការពាក់ព័ន្ធ…
មតិយោបល់