ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជា ចុះត្រួតពិនិត្យការដ្ឋានកប៉ាល់បូមខ្សាច់ រកឃើញជនជាតិវៀតណាមចំនួន២៨នាក់ លួចចូលមកស្នាក់នៅដោយខុសច្បាប់!

ភ្នំពេញៈ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើប អង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យគោលដៅ៖ ការដ្ឋានកប៉ាល់បូមខ្សាច់ (លើផ្ទៃទឹក) តាមបណ្តោយទន្លេមេគង្គលើ រាជធានីភ្នំពេញ និងទន្លេមេគង្គក្រោម ស្ថិតក្នុងស្រុកល្វាឯម ខេត្តកណ្តាល បានពិនិត្យឃើញមានជនជាតិវៀតណាមសរុបចំនួន ២៨ នាក់ ស្រី ៣នាក់ បានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់ កាន់កាប់ និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។

ជនជាតិវៀតណាមចំនួន ២៨នាក់ ស្រី ០៣នាក់ ប្រើប្រាស់ឯកសារមិនត្រឹមត្រូវតាមច្បាប់ខាងលើ ត្រូវបានបញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការណែនាំ និងត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត។

​នៅរសៀលថ្ងៃដដែលនេះ នាយកដ្ឋានក៏បានទទួលជនជាតិ ប៊ែលហ្សិក ម្នាក់ ឈ្មោះ TAMI XAVIER ANDER SEAM គ្មានលិខិតឆ្លងដែន ពីស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។ ជនជាតិ ប៊ែលហ្សិក រូបនេះជាជនដើរឆបោកប្រជាពលរដ្ឋខ្មែរតាមផ្ទះ ហាង និងទីសាធារណៈ ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម៕

មតិយោបល់