ប៉ៃលិនៈ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ មានករណីរន្ទះបាញ់១លើក ស្ថិតនៅក្នុងភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឲ្យស្ត្រីវ័យចំណាស់ម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
សពជនរងគ្រោះមានឈ្មោះ តិល អឿម ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិស្លា ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានដួលសន្លប់នៅនឹងកន្លែងកើតហេតុ ។ចំណែក ប្តីជនរងគ្រោះឈ្មោះ យន់ ហ៊ីង អាយុ៥៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា គ្មានរបួសនោះទេ។
សូមបញ្ជាក់ថា ករណីរន្ទះបាញ់នេះ កើតឡើង ខណៈដែលមេឃកំពុងភ្លៀង ហើយជនរងគ្រោះ២នាក់ប្តីប្រពន្ធ បាននាំគ្នាធ្វើស្មៅដំឡូងមានកាន់កណ្តៀវនៅដៃ ទើបត្រូវរន្ទះបាញ់ចំតែម្តង៕
មតិយោបល់