ព័ត៌មានជាតិ

កូនម្តាយ ម្តាយសូមទោស! ម្តាយកំពុងលាងចាននៅលើផ្ទះកូនតូចអាយុជាង១ខួប លង់ទឹកបឹងក្បែរផ្ទះស្លាប់គ្មានអ្នកដឹង…

បាត់ដំបងៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានក្មេងតូចអាយុជាង១ខួបម្នាក់ បានលង់ទឹកបឹងក្បែរផ្ទះស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចទឹកបឹងក្បែរផ្ទះ ដែលមានជម្រៅ២ម៉ែត្រ ក្នុងក្រុម១ ភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

គ្រោះថ្នាក់នេះ គឺបានកើតឡើង ខណៈដែលម្តាយកំពុងរវល់លាងចាននៅលើផ្ទះចំណែកកូនតូចនៅខាងក្រោមផ្ទះ ទើបគ្មាននរណាបានដឹងបែបនេះ ហើយបច្ចុប្បន្ន សពក្មេងខាងលើត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់