ភ្នំពេញៈ យុវជនម្នាក់បានស្លាប់ក្នុងថ្លុកឈាមនិងម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីម៉ូតូ២គ្រឿង បើកបរលឿនដូចគ្នាហើយបានបុកគ្នាពេញទំហឹង។
ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ២ ចំណុចមុខវត្តបាធាតុ ក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ផាន ឈាន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិទ្រាស ឃុំខ្នាស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងម្នាក់ទៀតរងរបួសមិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយ។
តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់បើកម៉ូតូឌ្រីមសង់០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-0484 បើកពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូនិចពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1FD-6150 បើកដោយយុវជនម្នាក់ ពីជើងទៅត្បូងលឿន ដូចគ្នាបានបុកគ្នាចំពីមុខពេញទំហឹង បណ្ដាលឲ្យម៉ូតូស៊ុយគីនិចបានស្លាប់នៅកន្លែងកើតហេតុភ្លាមៗ និងម្នាក់ទៀតបានរងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុបានទាក់ទង់ជំនាញមកវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់