ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រុម​តារាចម្រៀង​ស្រី​ស្រស់ AOA នឹង​ចេញ​បទ​ថ្មី​ក្នុង​ខែ​វិច្ឆិកា ខាងមុខ​

​ផលិតកម្ម FNC Entertainment បាន​បញ្ចេញ​ព័ត៌មាន​ឲ្យដឹងថា “​ក្រុម​តារាចម្រៀង AOA បាន​ចេញ​បទ​ចម្រៀង​ថ្មី នៅ​ថ្ងៃ​ទី ១០ ឈានចូល​ថ្ងៃ​ទី ១១ ត្រូវ​នឹង​ខែ វិច្ឆិកា ” ។​
​ក្រុម AOA លើក​នេះ នឹង​ចេញ​ជា អាលប៊ុម​ខ្នាតតូច ដោយ​សរុប​បទ​ចម្រៀង​ទៅ​មាន ៦ បទ ដូច្នេះ វា​នឹង​ធ្វើឲ្យ​ក្រុម​អ្នកគាំទ្រ រំភើប​រីករាយ​ជាក់​ជាមិនខាន ដោយ​មិន​អាច​ទន្ទឹង​រង​ចាំបាន​ទៀត​ទេ ។​
​កន្លងមក ក្រុម​តារាចម្រៀង​ស្រី​ស្រស់ AOA ត្រូវបាន​គេ​ចុះ​ផ្សាយ​ឲ្យដឹងថា នឹង​វិលត្រឡប់​មក​ជួប​អ្នកគាំទ្រ​វិញ នៅ​ពី​សប្តាហ៍​ទៀត ។ បច្ចុប្បន្ននេះ ក្រុម AOA ក៏​កំពុង​ទទួលបាន​ការគាំទ្រ​តាមរយៈ​បទ “Miniskirt” ដែល​ចេញ​កាលពី​ខែ មិថុនា ៕
​សូម​ទស្សនា​ឃ្លិប​បទ Miniskirt” ដូចខាងក្រោម​នេះ​៖​

AOA_1412257123_af

មតិយោបល់