ព័ត៌មានជាតិ

ចិនទៀតហើយ! បើករថយន្តបុកម៉ូតូបុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់នៅខេត្តព្រះសីហនុ

ព្រះសីហនុ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត បើកបរដោយជនជាតិចិន និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់។

ហេតុការណ៍នេះកើតឡើង៨យប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ កើតឡើងរវាងរថយន្តម៉ាកតាកូម៉ា ពាក់ស្លាកលេខ ភ្នំពេញ 2AT-7635 បើកបរដោយបុរសជនជាតិចិន បានជ្រុលមកបុកនឹងម៉ូតូ ពាក់ស្លាកលេខ ព្រះសីហនុ 1C-7163 ដែលកំពុងបើកបរដោយបុរសម្នាក់ពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតែម្តង៕

មតិយោបល់