ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ជាប់អន្ទាក់សមត្ថកិច្ច ក៏ត្រូវចាប់ចូលប៉ុស្តិ៍

ភ្នំពេញ: កម្លាំងចម្រុះដាក់គោលដៅ រឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅខណ្ឌឬស្សីកែវ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយដកហូតថ្នាំញៀនបាន៦កញ្ចប់ធំ។

ប្រតិបត្តិការនេះ បានកើតឡើងនៅវេលាម៉ោង ១២និង៣០នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ។

ជនសង្ស័យឈ្មោះង្វៀង យ៉ាំវ៉ាង ភេទ ប្រុស អាយុ៣១ ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅផ្ទះជួល ផ្លូវលំក្រុមទី ២ ភូមិសាមគ្គី សង្កាត់ ឬស្សីកែវ មុខរបរ មិនពិតប្រាកដ។

សម្ភារដកហូតរួមមានម្សៅក្រាមសថ្លាចំនួន ៦កញ្ចាប់ធំ ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង និងម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង១G-7994។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូមទៅផ្នែកជំនាញខណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតីវិធី៕

មតិយោបល់