ព័ត៌មានជាតិ

មហាចោរ! លួចម៉ូតូគេស៊េរី០១៨ ទុកម៉ូតូកញ្ចាស់របស់ខ្លួនឲ្យគេជិះ!..

តាកែវ: ថ្ងៃអង្គារ ៦រោច ខែបឋមសាឍ ឆ្នាំច សំរិទ្ធិស័ក ព-ស២៥៦២ ត្រូវថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ ចន្លោះម៉ោង៧ទៅម៉ោង៩ព្រឹក មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចូលលួចយកម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ស្លាកលេខ តាកែវ1Q7601 របស់ឈ្មោះតុប សុភាស់ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិស្រែឈើនាង ឃុំស្រែរនោង ដែលទុកនៅក្រោមផ្ទះហើយម្ចាស់ចេញទៅភ្ជួរស្រែ។

សូមបញ្ជាក់ថា ករណីនេះចោរបានបន្សល់ទុកម៉ូតូរបស់វា១គ្រឿង ម៉ាកវ៉េវអាល់ហ្វា ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខ សីហនុ1C1570 នៅមុខផ្ទះជនរងគ្រោះ។

ករណីខាងលើសមត្ថកិច្ចយើងបានដកហូតវត្ថុតាងមករក្សាទុក នឹងស្រាវជ្រាវកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់