កំពង់ចាមៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានរថយន្តធុនធំមួយគ្រឿង បានដាច់ហ្វ្រាំងចុះពីស្ពានគីហ្សូណា ជ្រុលមកបុកប៉ះខឿនរង្វង់មូលគល់ស្ពាន និងជ្រុលបុករះម៉ូតូ២គ្រឿង រួមនិងរថយន្តស៊ាំយ៉ុងមួយគ្រឿង បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង២០នាទី យប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលគល់ស្ពានគីហ្សូណា ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ករណីនេះបង្កឡើងដោយរថយន្តធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ព្រះសីហនុ 3A-3812 បានបើកចុះពីលើស្ពានពីកើតទៅលិច ស្រាប់តែដាច់ហ្វាំង ជ្រុលមកបុកប៉ះខឿនរង្វង់មូលគល់ស្ពាន និងជ្រុលបុករះម៉ូតូម៉ាកហុងដាសេ១២៥ ចំនួន២គ្រឿង រួមនិងរថយន្តស៊ាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AJ-774 មួយគ្រឿង បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕
មតិយោបល់