Post News Media ព័ត៌មានជាតិ ខឹងកូនចុងជិះម...

ខឹងកូនចុងជិះម៉ូតូទៅមើលគោយូរពេកខ្លាចខ្ទេចម៉ូតូ ក្លាយជាទំនាស់ រួចរត់ទៅចងកសម្លាប់ខ្លួន

កំពង់ធំ: បុរសម្នាក់ បានធ្វើអត្តឃាតចងសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចដីខ្មៅ ភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ងិន ម៉ុម ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានឈ្លោះជាមួយកូនចុង ។ មូលហេតុខឹងនឹងកូនជិះម៉ូតូទៅដេញគោ យូរនិងខ្លាចខូចម៉ូតូ ពេលកូនមកដល់ផ្ទះវិញរករឿងវាយកូនតែបានប្រពន្ធ ជួយឃាត់ មិនព្រមក៏បានបោកចានឆ្នាំង និងកង្ហារ បានអ្នកជិតខាងមកជួយ។ លុះដល់ថ្ងៃកើតហេតុ ស្រាប់តែប្រទះឃើញសពចងកសម្លាប់ខ្លួនតែម្តង។

ចំណែកមូលហេតុគឺបណ្តាលមកពី ផឹកស្រាស្រវឹង ខឹងនឹងប្រពន្ធ កូន។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Loading...