ព័ត៌មានជាតិ

Update​៖ នីសាន់ធុនធំ បើកលឿនពេកកៀរនិងបុករថយន្តស៊ីណា ស្លាប់ម្នាក់ របួសម្នាក់នៅផ្លូវជាតិលេខ៥

បាត់ដំបង: សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកនីសាន់ធុនធំ បានកៀរនិងបុកជាមួយនឹងរថយន្តម៉ាកស៊ីណាពេញទំហឹង បណ្តាលស្លាប់ម្នាក់ និងរបួសម្នាក់ កាលពីវេលាម៉ោង១០និង៤០នាទី ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ក្រុម៩ ភូមិអូរទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្តម៉ាកនីសាន់ ប្រភេទដឹកទំនិញធុនធំ ពណ៌លាយខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ PP-0205 និង ភ្នំពេញ 4A-2001 បើកបរពីត្បូងមកជើងក្នុងល្បឿនលឿន បានជ្រុលទៅកៀរនឹងរថយន្តម៉ាកស៊ីណា ពណ៌ស ធុនទេសចរណ៍តូច ពាក់ស្លាកលេខ បាត់ដំបង 2C-6878 បណ្តាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរបួស៕

មតិយោបល់