ព័ត៌មានជាតិ

អាសូរណាស់! អគ្គិភ័យឆេះតូប រងរបួសមួយគ្រួសារ បណ្ដាឲ្យស្លាប់ក្មេងស្រីម្នាក់ នៅខេត្តបាត់ដំបង

បាត់ដំបង: នៅវេលាម៉ោង ០៩ និង៤៩ នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចក្រុមទី០២ ភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីអគ្គិភ័យ បណ្តាលឲ្យឆេះតូបលក់ អីវ៉ាន់ចាប់ហួយ ០១ខ្នង ទំហំ ៣x៤ម៉ែត្រ ធ្វើពីដែកដំបូលប្រក់ស័ង្កសី។

ម្ចាស់រងគ្រោះឈ្មោះ ស៊ឹម សាក់ ភេទប្រុស អាយុ ៤៥ឆ្នាំ និងប្រពន្ធឈ្មោះ ឌៀប ចាន់រឿន អាយុ ៣៨ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

ការខូចខាត៖
-ឆេះតូបលក់ចាប់ហួយ ១ខ្នង (អស់ប្រហែល ៣០%)
-ឆេះអីវ៉ាន់ ក្នុងតូបទាំងស្រុង
-សរុបគិតជា ទឹកប្រាក់អស់ប្រហែល 20,000 បាត
-រងរបួសមនុស្សចំនួន ៥នាក់ (ឪពុកម្តាយ និងកូន របួសស្រាលចំនួន ០៣នាក់ និងរបួសធ្ងន់ ចំនួន០២នាក់)។

ដោយឡែកជនរងគ្រោះ ០២នាក់ រងរបួសធ្ងន់ ត្រូវបានសាច់ញាតិ បញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប ប៉ុន្តែពេលនេះ បានស្លាប់ក្មេងស្រីម្នាក់ឈ្មោះ សាក់ សុដាវី ភេទស្រី អាយុ ០៣ឆ្នាំ ត្រូវជាកូនបង្កើត។

មូលហេតុ៖ បណ្តាលមកពីផ្ទេរសាំងពី ពិដុងទៅធុងស្ពីតត្រូ នៅជិតចង្ក្រានដាំបាយ បណ្តាលឲ្យឆាបឆេះតែម្តង។

ភ្លាមៗនោះ សមត្ថកិច្ច ពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារទទួលដំណឹង យឺតពេល៕

មតិយោបល់