ព័ត៌មានជាតិ

​រន្ទះកាចណាស់ឥឡូវ ប្រុងប្រយ័ត្នបងប្អូន! ស្រ្តីម្នាក់ត្រូវរន្ទះបាញ់ស្លាប់​ ​នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់: លោកអធិការស្តីទីស្រុកភ្នំក្រវាញ បានប្រាប់ Post News ថា កាលពីវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចអូរធំ រាំងខ្វាវ ភូមិក្សេត្របូរី ឃុំសន្រ្ទែ មានករណីគ្រោះថ្នាក់ដោយរន្ទះបាញ់បណ្ដាលឲ្យស្លាប់មនុស្សម្នាក់។
ជនរងគ្រោះឈ្មោះ អុល ធឿន ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ ពេលមេឃកំពុងភ្លៀងបានដើរកៀងក្របីនៅខាងជើងផ្ទះ ម្ដុំវាលស្រែ បណ្ដាលឲ្យរន្ទះបាញ់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង៕

មតិយោបល់