ព័ត៌មានជាតិ

ពុលនោះពុល! ក្មេងស្រីម្នាក់ពុល ហកដ័ក ស្លាប់នៅខេត្តក្រចេះ!..

ក្រចេះ: មានករណីក្មេងស្រីអាយុ១១ឆ្នាំម្នាក់ បានពុល ហកដ័ក (នំប៉ាតតេកញ្ចប់)​ បណ្តាលឲ្យស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគុន្ធបុប្ផា។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥ ល្ងាច ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុច ភូមិអំពិលទឹក ឃំុកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ កាន់ ស្រីនិត ភេទស្រី អាយុ១១ឆ្នាំជាសិស្ស មានឪពុកឈ្មោះ រស់ សារុន អាយុ៤៨ឆ្នាំ និងម្ដាយឈ្មោះ អុឹម សុផាត អាយុ ៤៧ឆ្នាំ ។

បច្ចុប្បន្នសពក្មេងស្រីខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់