Post News Media ព័ត៌មានជាតិ រថយន្តដឹកដី ប...

រថយន្តដឹកដី បុកម៉ូតូសិស្សសាលា រងរបួសធ្ងន់២នាក់!

កំពង់ឆ្នាំង: កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅលើផ្លូវក្រាលកៅស៊ូខេត្ត ចំណុចផ្លូវបំបែក(ចុងភូមិ)ម៉ុងបារាំងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនឹងម៉ូតូ ក្នុងដំណើទិសខ្វែងគ្នា បណ្តាលឲ្យរងរបួសធ្ងន់២នាក់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ នៅមុនពេលកើតហេតុ គេឃើញមានរថយន្តដឹកដី អ្នកបើកបរឈ្មោះ តែន ពេទ អាយុ២៤ឆ្នាំ មានទីលំនៅភូមិគ្រឹះ តាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម បើកបរពីទិសខាងលិចទៅកើត លុះបើកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកម៉ូតូជិះឌុបគ្នាអ្នកជិះពីក្រោយមានគ្នា២នាក់ សរុប៣នាក់(ស្រី) បើកបរពីទិសត្បូងទៅជើង បណ្តាលឲ្យរងរបួសធ្ងន់២នាក់។

ចំណែកអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋានរួមទាំងវត្ថុតាង ដើម្បីចាត់ការតាមនិតិវិធី៕