ព័ត៌មានជាតិ

Twitter គ្រោង​ដាក់​ឲ្យប្រើ​សេវាកម្ម​វីដេអូ ដើម្បី​ជា​កាដូ​ឆ្នាំ​ថ្មី​

​កាលពី​ឆ្នាំ ២០១៤ កន្លងទៅនេះ ក្រុម​អ្នកជំនាញ​បាន​ព្យាករណ៍​ថា Facebook នឹង​មក​ជំនួស​តំណែង YouTube ដោយឡែក​នៅ​ពេល​នេះ Twitter ក៏​មិន​បណ្ដោយឲ្យ Facebook ដណ្ដើម​បាន​តំណែង​នោះ​ងាយៗ​ផងដែរ​។​
​យោង​តាម​ការចុះផ្សាយរ​បស់ TechCrunch បានឲ្យដឹងថា Twitter នឹង​ដាក់ឲ្យ​ប្រើប្រាស់​សេវាកម្ម​វីដេអូ​នៅលើ​បណ្ដាញ Twitter ដែល​មានឈ្មោះ​ថា Twitter Video Player ដោយ​អាច​ឲ្យ​អ្នកប្រើ​បង្ហោះ​វីដេអូ​ដែល​មាន​រយៈពេល​រហូត​ដល់ ១០​នាទី ហើយ​ចំណែក​ទំហំ​វិញ​គឺ​មិន​កំណត់ ប៉ុន្តែ​វីដេអូ​ទាំងនោះ ត្រូវតែ Upload ចូល Hosting របស់ Twitter ទើប​អាច​បង្ហោះ​បាន ពោល​គឺ​មិន​អាច​យក​វីដេអូ​ពី YouTube មក​បង្ហោះ​បាន​នោះទេ តែ​សេវាកម្ម​នេះ​នៅ​មិនទាន់​ដឹង​ពី​កាលបរិច្ឆេទ​នៃ​ការដាក់​ឲ្យប្រើ​នោះទេ​។​
​ជាមួយគ្នា​នោះ Twitter ពុំ​អនុញ្ញាត​ឲ្យ​បញ្ចូល​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេង​ឡើង ប៉ុន្តែ​អាច​ធ្វើ​ការកែប្រែ​ដោយ​ខ្លួនឯង​បាន និង​អាច​កំណត់​ឲ្យ​នរណា​ឃើញ​ក៏​បាន​ដែរ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន Facebook បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុងការ​បង្ហោះ​វីដេអូ ដោយ​មិន​ចាញ់ YouTube ប៉ុន្មាន​ឡើយ ដូច្នេះហើយ​ទើប​ក្រុម​អ្នកជំនាញ​បាន​និយាយថា ថ្ងៃ​ណា​មួយ Facebook អាច​នឹង​ក្លាយជា​បណ្ដាញ​សង្គម​វីដេអូ​ធំ​ជាង YouTube៕​
Twitter_Reuters1-624x351

មតិយោបល់