ព័ត៌មានជាតិ

​Update៖ ទៅជួយលើកផ្ទះគេ ត្រូវរន្ទះបាញ់ស្លាប់៥នាក់!

កោះកុង: លោកអធិការស្រុកថ្មបាំង បានប្រាប់ Post News ថា កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ មានករណីរន្ទះបាញ់មនុស្សប្រុសស្រី៦នាក់ រងរបួសម្នាក់ និងស្លាប់៥នាក់ (ស្រី២នាក់)។

ជនរងគ្រោះទី១ឈ្មោះ សេម សាវឿន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិច្រកឬស្សីឃុំជំនាប់, ទី២ឈ្មោះ សេម សឿន ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិច្រកឬស្សីឃុំជំនាប់, ទី៣ឈ្មោះ ទិល សារុណ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិច្រកឬឃុំជំនាប់(ត្រូវជាប្តីរបស់សេម សាវឿន)
៤- ឈ្មោះ ភិន ភឿនភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិប្រឡាយឃុំប្រឡាយ
៥_កុមារាឈ្មោះថាន់ វ៉ាធីអាយុ៤ឆ្នាំរស់នៅច្រកឬស្សី
៦_ធឿនចាន់ថាភេទស្រីអាយុ១៤ឆ្នាំរស់នៅភូមិច្រកឬស្សី ឃុំជំនាប់ រងរបួស
នៅចំណុចអូរទាពង ( សាងសង់ផ្ទះ) ស្ថិតនៅក្នុងឃុំប្រឡាយស្រុកថ្មបាំខេត្តកោះកុង។

មូលហេតុទៅជួយលើកផ្ទះគេនៅឃុំប្រឡាយ៕

មតិយោបល់