ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីធ្វើសកម្មភាពឆក់និងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ…

បាត់ដំបង:កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២៣ នៅវេលាម៉ោងប្រមាណ០៥និង៤០ នាទី នៅចំណុច ភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីលួច​យកកា​បូបមួយកេីតឡេីង បង្កដោយជនស្ស័យ មិនស្គាល់អត្តសញ្ញាណនិងចំនួនបានធ្វើសកម្មភាពលួចកាបូប របស់ជនរងគ្រោះឈ្មោះ អៀម រៀម ភេទប្រុ​ស អាយុ ៧៦ឆ្នាំ រស់នៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរលក់ដូរ បណ្តាលឱ្យ​ បាត់​បង់សម្ភារៈទូរសព្ទ័ចំនួន ០២​គ្រឿង (ម៉ាកអាយហ្វូន ០១គ្រឿង និង ម៉ាកអូប៉ូ ០១គ្រឿង) ប្រាក់រៀលចំនួ​ន ២,០០០,០០០ រៀល និង ប្រាក់ បាតចំនួន ៨,០០​០បាត និង កាតទូរសព្ទ័ មួយចំនួនទៀត។

ពេលដឹងថាបាត់ជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសម្ថកិច្ចនគរបាលស្រុកភ្នំព្រឹក​ ហេីយបន្ទាប់ពីបានទទួល​ពាក្យបណ្តឹងពីជន​រងគ្រោះនិងដោយ​អនុវត្តតាមយោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ទោ​ ហេង​ បារាំង​ អធិការនគរ​បាលស្រុកភ្នំព្រឹក​បានដឹកនាំធ្វេីការស្រាវជ្រាវក្នុងនោះគឺនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣វេលាម៉ោង ១៩ និង ៥០នាទី កម្លាំងជំនាញផ្នែកន​គរបាលយុត្តិធម៌រួមជាមួយកម្លាំងផ្នែកនគរបាលចរាចរណ៍ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា បានចុះប្រតិបត្តិការ ឃា​ត់​ខ្លួនមុខស​ញ្ញាជាជន​សង្ស័យបានចំនួន ០២ នាក់៖ ១-ឈ្មោះ លឿម តេវីត ភេទប្រុស អា យុ—ឆ្នាំរស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរមិនពិតប្រាកដ។
២-ឈ្មោះ ឡឹក លីហុង ភេទប្រុសអាយុ—ឆ្នាំរស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ ដំបង មុខរបរមិនពិតប្រាកដ និង បានដកហូតម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ នាំយ កមកសាកសួរនៅអធិការដ្ឋាននគរ បាលស្រុកភ្នំព្រឹក ពេលសាកសួរគេបានឆ្លើយសារភាពថា ពួកគេ និង បក្ខពួក ពិតជាបាន ធ្វើសកម្មភាព លួចកាបូបរបស់ជនរងគ្រោះកា​ល​ពីថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២៣ វេលា ម៉ោងប្រមាណ ០៥ និង ៤០នាទី នៅចំណុភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុ​កភ្នំព្រឹក ខេត្តបាត់ដំបង ពិត​ប្រាកមែន ហេីយក្នុងសកម្មភាពនេះមានបក្សពួកគេមួយចំនួនទៀត​ ។

លុះដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៦ និង ១០នាទីសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យជាបក្ខពួករបស់គេចំនួន ០២ នាក់ ៖
១-ឈ្មោះ សឿន ធារ៉ា ភេទប្រុស អាយុ ២០ឆ្នាំរស់នៅ​ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹ​ក ខេត្តបាត់​ដំបង មុខរបរជាងម៉ូតូ ។
២-ឈ្មោះ ហេង ប៊ុនរ័ត្ន ភេទប្រុស អាយុ ១៧ឆ្នាំរស់នៅភូមិអន្លង់មៀន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំង។
បានដកហូតម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីមពណ៌ស ស៊េរីឆ្នាំ ២០២០
ឡើងតែមស៊េរី ឆ្នាំ ២០២២ ពាក់ស្លាកលេខភ្នំពេញ 1IA-4136 នាំមកធ្វេីការសាកសួរនៅអធិការដ្ឋាន នគរ​បាលស្រុកភ្នំព្រឹក គេបានឆ្លើយសារភាពថា កន្លងមកពួកគេពិតជាធ្លាប់បានឱ្យម៉ូតូ ទៅបក្ខពួកខ្លួន​យកទៅធ្វើ​ស​កម្មភាពល្មេីសដូចខាងលេីពិត​ប្រាកដ​មែនហេីយនៅថ្ងៃដដែលនៅចំណុចភូមិត្រពាំងព្រ​លិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានសហ​ការជាមួយកម្លាំងអធិ​ការដ្ឋាននគរបាលស្រុក សំពៅ​លូន ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ​ ម៉ៅ ពេជ្រ ភេទប្រុស អាយុ—ឆ្នាំ រស់ នៅភូមិ បេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​ មុខរបរជាងកាត់​សក់ជាប់ពាក់ពន្ធ័ករណី លួច-ឆក់កាបូប កាលពីថ្ងៃទី​១៦ ខែកញ្ញាឆ្នាំ២០២៣វេលាម៉ោងប្រមាណ ០៥និង ៤០នាទីនៅចំណុភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង យកទៅសាកសួរនៅ អធិការដ្ឋានន គរ បាលស្រុកភ្នំព្រឹក ។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញនៅស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់