ឧត្តរមានជ័យៈ កាលពីវេលាម៉ោង ៤និង៤០នាទីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍រដ្ឋបាលកូនគ្រៀល បានធ្វើការបង្ក្រាប និងឃាត់បានក្មេងទំនើង ១ក្រុមមានគ្នាចំនួន ៤នាក់ ម៉ូតូ ២គ្រឿង ពាក់ព័ន្ធករណីធ្វើសកម្មភាពជិះម៉ូតូបង្ហោះអាណាធិបតេយ្យ បង្កអសន្តិសុខ តាមដងផ្លូវជាតិ៦៨ ភូមិថ្មី សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្រុមក្មេងទំនើងដែលបង្ហោះម៉ូតូអាណាធិបតេយ្យបង្ក អសន្តិសុខនោះ មានឈ្មោះ៖
១- ឈ្មោះ ជ្រេង ប៊ុនហ៊ាង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ ជាកម្មករ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ។
២- ឈ្មោះ រស់ ដេត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ ធ្វើការកាស៊ីណូ រស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ។
៣- ឈ្មោះ ផុន តុលា ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិផ្អុង សង្កាត់កូនគ្រៀល ក្រុងសំរោង ។
៤- ឈ្មោះ ថោង ធឿយ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ ជាកសិករ រស់នៅភូមិផ្អុង សង្កាត់កូនគ្រៀល ក្រុងសំរោង ។
ក្រោយឃាត់ខ្លួន ក្រុមក្មេងទំនើង ៤នាក់ខាងលើ សមត្ថកិច្ចបានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា រួចឲ្យត្រលប់ទៅលំនៅដ្ឋានវិញ៕
មតិយោបល់