ព័ត៌មានជាតិ

ស្រវឹងធ្លាក់ភ្នែក ជិះម៉ូតូឌុបគ្នាបញ្ច្រាសផ្លូវ ជ្រុលទៅបុករថយន្តរួចហៅបក្ខមកវាយថែមទៀត

ភ្នំពេញៈ យុវជនពីនាក់ស្រវឹស្រាជោគជាំ ជិះម៉ូតូមួយគ្រឿងឌុបគ្នាបញ្ច្រាសផ្លូវចរាចរណ៍ ជ្រុលទៅបុករថយន្តមួយគ្រឿង បើកដោយបុរសម្នាក់ពេញទំហឹង បណ្តាលដួលបែកក្បាលហូឈាមស្រោចពេញខ្លួន រួចហៅបក្ខពួកមកវាយម្ចាស់រថយន្តថែមទៀត។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវ និងសមត្ថកិច្ច កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ខាងកើតស្ពានអាកាសស្ទឹងមានជ័យ ប្រមាណជា២០០ម៉ែត្រ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2K-7946 ធ្វើដំណើរទិសដៅពីលិច ទៅកើតខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានយុវជនស្រវឹងស្រាធ្លាក់ភ្នែកពីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរិ០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1O-7083 ជិះឌុបគ្នាទិសដៅពីកើតទៅលិចបញ្ច្រាសផ្លូវចរាចរណ៍ ក្នុងល្បឿនលឿនដូចហោះ បានបុកចំពីមុខរថយន្តពេញទំហឹង បណ្តាលឲ្យដួលបែកខ្លួនឯងហូឈាមស្រោចពេញខ្លួន រួចបានហៅបក្ខពួក៥-៦នាក់ មកវាយម្ចាស់រថយន្តថែមទៀតតែម្ចាស់ររថយន្តគេចទាន់ មិនបង្កឲ្យមានរងបួសនោះទេ។

ក្រោយកើតសមត្ថកិច្ច បានធ្វើការវាស់វែង យករថយន្ត និងម៉ូតូទៅក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រងចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់