ភ្នំពេញៈ បុរសជាជាងដំឡើងទ្រុងរថយន្តម្នាក់បានស្លាប់បាតបង់ជីវិតយ៉ាងអណោចអធមនៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ និងបុរសម្នាក់ទៀតរងរបួសស្រាល ដោយសារតែឆក់ខ្សែរភ្លើង ខណៈពេលដែលពួកគេទាំងពីរនាក់កំពុងតែនាំគ្នាប្រើម៉ូទ័រស្វានដែលធ្វើអំពីដែកមួយ ទៅធ្វើការតម្លើងតទ្រុងរថយន្តធុនធំមួយគ្រឿងនៅក្នុងយានដ្ឋានដែលមានយីហោ តាំង គឹមលាង នោះ។ ហេតុការណ៍នេះ បានកើតឡើងកាលពិវេលាម៉ោង ២ និង ២០នាទីរសៀល ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០១៦ នៅក្នុងយានដ្ឋានតម្លើងទ្រង់រថយន្តដែលមានយីហោ តាំង គឹមលាង ដែលមានទីតាំងនៅតាមផ្លូវលំ ក្រុមទិ១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះក្នុងករណីឆក់ខ្សែរភ្លើងទាំពីរនាក់នេះមានទី១-ឈ្មោះ កឹម វន អាយុ ៣៥ឆ្នាំ ជាជាងតម្លើងទ្រង់រថយន្តនៅក្នុងយានដ្ឋានខាងលើ មានស្រុកកំណើតនៅភូមិស្រែអំពិល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ត្រូវស្លាប់បាត់បង់ជីវិតនៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ បុរសទី២-ឈ្មោះ មិញ សុភ័ក្ត អាយុ ២៦ឆ្នាំ មានទីលំនៅក្បែរយានដ្ឋានកើតហេតុ បានរងរបួសស្រាល។មុនពេលកើតហេតុ បុរសជាជាងតម្លើងទ្រង់រថយន្តទាំងពីរនាក់បាននាំគ្នាធ្វើការតម្លើងតទ្រង់រថយន្តធន់ធំមួយគ្រឿង ដោយបុរសដែលរងគ្រោះរហូតបាត់បង់ជីវិតនោះ ជាអ្នកកាន់ម៉ូទ័រស្វានធំមួយគ្រឿងដែលធ្វើអំពីដែកពុំមានស្រោមជ័រដើម្បីកាន់ស្វាននោះ ក៏ស្រាប់តែឆ្លងចរន្តអគិ្គសនីឆក់ដួលរងរបួសយ៉ាងធ្ងន់ធ្ងតែម្តង និងបុរសម្នាក់ទៀតត្រូវឆក់ដែរគ្រាន់តែបណ្តាលឲ្យរងរបួសស្រាលតែប៉ុណ្ណោះ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ភ្លាមៗបុរសដែលរងរបួសយ៉ាងធ្ងន់ធ្ងនោះត្រូវបានក្រុមជាងដែលធ្វើការនៅក្នុងយានដ្ឋានជាមួយគ្នា ដឹកតាមម៉ូតូយកទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត តែនៅពេលទៅដល់នោះក៏ត្រូវក្រុមគ្រូពេទ្យបានប្រាប់ថា បុរសរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។គួរបញ្ជាក់ថា បុរសរងគ្រោះទាំងពីរនាក់បានរងគ្រោះដោយសារតែម៉ូទ័រស្វានដែលធ្វើអំពីដែកសុទ្ធមិនមានស្រោបជ័រសំរាប់កាន់នោះទេ មិនតែប៉ុណ្ណោះទីតាំងយានដ្ឋានតម្លើងទ្រង់រថយន្តធុនធំៗនេះ ធ្វើនៅកណ្តាលវាលមិនមានជារោង ឬតំបូលឡើយ ជាហេតុធ្វើមនុស្សទូរទៅងាយនិងរងគ្រោះថ្នាក់បំផុត ដោយសារតែការធ្វើការនៅកណ្តាលវាល កណ្តាលខ្យល់ ស្រមពេលដែលកំពុងតែមានភ្លៀងធ្លាក់រាល់ថ្ងៃនេះ។
ក្រោយពេលកើតហេតុ រហូតទៅដល់វេលាម៉ោង ៤ និង ៣០នាទីល្ងាច ថ្ងៃដដែល ទើបកម្លាំងមានសម្ថកិច្ចបានទទួលដំណឹងនេះ និងចុះទៅធ្វើការត្រួតពិនិត្យនៅក្នុងយានដ្ឋានកើតហេតុខាងលើ និង ធ្វើកោសលវិច្ច័យ ទើបប្រគល់សាកសពរបស់បុរសរងគ្រោះទៅឲ្យក្រុមគ្រួសារបញ្ជូនយកទៅធ្វើបុណ្យទៅតាមប្រពៃណី នៅឯស្រុកកំណើត៕
មតិយោបល់