ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ២នាក់ក្នុងករណីអំពើលួច ទៅតុលាការ!

បាត់ដំបងៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការបង្ហាញខ្លួននិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីអំពើលួចយ៉ាងសកម្ម។
លោកវរសេនីយ៍ត្រី ឈឿង គឹមសុង នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា ក្រោយទទួលបាន បណ្តឹងពីឈ្មោះ ភី សុខ ជាម្ចាស់ហាងយ៉ីហោ បុប្ផាជ្រៃកោង រស់នៅភូមិ ជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ភ្លាមៗនោះ លោកបានដឹកនាំកម្លាំងអន្តរាគមន៍បង្ការបង្ក្រាបចុះធ្វើការស្រាវជ្រាវ។

លោកបន្តថា ក្រោយពីធ្វើ ការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់កម្លាំងជំនាញអន្តរាគមន៍បង្ការបង្ក្រាបកំណត់បានមុខសញ្ញាភ្លាមៗរហូតឈានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នៅវេលាម៉ោង១៦-០០នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

ជនសង្ស័យត្រូវបានឃាត់ខ្លួម ទី១-ឈ្មោះវង្ស ណារិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ និងម្នាក់ទៀតឈ្មោះធុច វិន ភេទប្រុស អាយុ២៦ឆ្នាំ ទាំង២នាក់រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុង-ខេត្តបាត់ដំបង ។
វត្ថុតាងរឹបអូសបានរួមមាន -ហង់តេចំនួន៣ -កៅអីចំនួន៣និងចម្លាក់រូបត្រីប្រភេទឈើធ្នង់ចំនួន២ដុំ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ពេលនេះត្រូវបានបញ្ជូនមកកាន់ការិយាល័យជំនាញដើម្បីបន្តការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់