ភ្នំពេញៈ គ្រូពេទ្យជាជនជាតិចិន២នាក់ ប្តីប្រពន្ធព្យាបាល ដោយគ្មានបច្ចេកទេស បណ្តាលឲ្យបុរសជនជាតិចិនម្នាក់ ស្លាប់នៅក្នុងមន្ទីរពេទ្យហើយត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនជាបណ្តោះ អាសន្នរង់ចាំការដោះស្រាយជាមួយក្រុមគ្រួសារសព។
ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣៥នាទីល្ងាច ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅមន្ទីរសំរាកព្យាបាលនិងសម្ភព ផេង វុទ្ធី ដែលស្ថិតនៅ ផ្ទះលេខDD១០ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
សពឈ្មោះWANG ZHIQIANG អាយុ៤៩ឆ្នាំ មុខរបរ លក់គ្រឿងក្លែម នៅកំបូល ជាជនជាតិចិន ស្នាក់នៅផ្ទះសំណាក់មិត្តភាព ក្បែរកន្លែងកើតហេតុខាងលើ ។ ចំណែកវេជ្ជបណ្ឌិត ជនជាតិចិនជាម្ចាស់ ពេទ្យឈ្មោះ LI XIA OYONG ភេទប្រុស អាយុ៣៩ឆ្នាំជាវេជ្ជបណ្ឌិត មានសញ្ញាប័ត្រត្រឹមត្រូវនៅប្រទេសចិន ។
តាមប្រភពពត៌មានពីគ្រូពេទ្យ ខាងលើ បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុដោយឃើញ ជនរងគ្រោះ(សព) បានជិះរ៉ឺម៉កកង់បីមក មន្ទីរពេទ្យរបស់គាត់ ហើយ ដោយជនរងគ្រោះ គាត់មានអាការៈក្តៅខ្លួនខ្លាំងឈឺ សន្លាក់ដៃ សន្លាក់ជើង ហើយភ្លាមៗនោះគ្រូពេទ្យខាងលើបានពិនិត្យជនរងគ្រោះ ដោយមានកំដៅក្តៅខ្លួនខ្លាំង ហើយគាត់បានពិនិត្យទៅ ដោយ ដឹងថា ជនរងគ្រោះមានជំងឺ គ្រុនឈាម បន្ទាប់មក គ្រូពេទ្យខាងលើ បានដាក់ សេរ៉ូមឲ្យអ្នកជំងឺ បានមួយប្លោក ជនរងគ្រោះមានអាការៈធម្មតា ហើយបានដាក់ សេរ៉ូមមួយកំប្លោក ទៀត ជាប្រភេទថ្នាំផ្សេង តែព្យាបាលដដែលបានពាក់កណ្តាល ជនរងគ្រោះ ខាងលើ ស្រាប់តែមាន មុខអាការៈខុសប្លែកពី ធម្មតា ស្លេកស្លាំង ហើយគ្រូពេទ្យនិងប្រពន្ធ បានគាស់មាត់ជនរងគ្រោះដើម្បីបញ្ជូលខ្យល់អុកស៊ីហ្សែនហើយធ្វើចលនា ដើមទ្រូង លុះមួយ សន្ទុះក្រោយមក ជនរងគ្រោះខាងលើ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ហើយបើតាម ស្រ្តី ម្នាក់ជាអ្នកបកប្រែបានឲ្យដឹងថា ជនរងគ្រោះ(សព)ដោយដឹងថា ឈឺហើយមក មន្ទីរពេទ្យព្រមទាំង ម្ចាស់ផ្ទះ សំណាក់ខាងលើ បាននាំគ្នាមកមើល ជនរងគ្រោះនៅមន្ទីរពេទ្យខាងលើ តែមកដល់ ជនរងគ្រោះ បានស្លាប់បាត់ជីវិតទៅហើយ ហើយបានទាក់ទងទៅ កូនប្រុសរបស់ សព ដែលមានឈ្មោះ wang gi long វ៉ងជីឡុងភេទប្រុសអាយុ ២៦ ឆ្នាំមុខរបរជួយលក់គ្រឿងក្លែមឪពុកនៅម្តុំកំបូល ខណ្ឌពោធិ៍សែនជ័យឲ្យមកកន្លែងកើតហេតុហើយប្តឹងសមត្ថកិច្ចអន្តរាគមន៍ផងដែរ។
បើតាមសំដី សមត្ថកិច្ចនឹងមន្រ្តីយសុខាភិបាលបានឲ្យដឹងថា សម្ភព និងសំរាកព្យាបាល ផេង វុទ្ធី ខាងលើ ដោយមិនមានផាសុខភាពនិងខ្វះ អនាម័យយ៉ាងខ្លាំង ព្រោះនៅក្នុងបន្ទប់ពិនិត្យនិងពិសោធន៍ សំបូរទៅដោយ កន្ទុយបារី ដោយមិនមានអនាម័យផងដែរ។
ក្រោយមកសមត្ថកិច្ចបាននាំខ្លួនលោកគ្រូពេទ្យនិងប្រពន្ធយកទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌពោធិ៍រង់ចាំបញ្ជូនបន្តទៅតាមនិតិវិធីនៃច្បាប់។ ចំណែកសាកសពខាងកោសល្យវិច័យបានយកទៅក្លាស្សេទុកនៅវត្តស្ទឹងមានជ័យរង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់