កំពតៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហាយឡែនឌ័រ បានបុកជាមួយអ្នកថ្មើរជើង បណ្តាលឲ្យស្លាប់ម្នាក់ ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង ៨និង៥នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលំ ចូលភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។
រថយន្តបង្កខាងលើម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2R-1188 បើកបរពីលិចទៅកើត បានបុកជាមួយអ្នកដើរថ្មើរជើង ឈ្មោះ ស៊ឹម ទុំ ភេទស្រី អាយុ៥០ឆ្នាំ បណ្តាលឲ្យស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត៕
មតិយោបល់