ព័ត៌មានជាតិ

រថយន្តកាម៉ារីឆ្លាមមួយគ្រឿង បើកបរសុខៗរយ៉ែថយក្រោយ កិនម៉ូតូស្កុពីមួយគ្រឿង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង១០ និង០០នាទីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តកាម៉ារីឆ្លាម មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2N-6947 បើកបរដោយស្រ្តីម្នាក់ បើកបរសុខៗ រយ៉ែថយក្រោយកិនម៉ូតូស្កុពី មួយគ្រឿង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្រ្គោះបន្ទាន់ ទីតាំងស្ថិតតាមបណ្តោយ ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តកាម៉ារីឆ្លាម មួយគ្រឿង បើកបរដោយស្រ្តីម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ។ នៅពេលបើកបរធ្វើដំណើរសុខៗ មកដល់ត្រង់ចំណុចកើតហេតុ រថយន្តនេះបានបើករយ៉ែថយក្រោយកិនម៉ូតូស្កុពី មួយគ្រឿង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ ជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។ រីឯតៃកុងរថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះឃាត់ខ្លួននិងនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម ដើម្បីធ្វើការសាកសួរទៅតាមនីតិវិធីផ្លូវច្បាប់ ។

នេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ដំណោះស្រាយយ៉ាងណានោះ ក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំមិន ទាន់មានប្រភពណាបញ្ជាក់ប្រាប់ឲ្យដឹងច្បាស់នោះទេ ៕

មតិយោបល់