ព្រះសីហនុៈ នៅថ្ងៃច័ន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ២១ ខែឧសភា ឆ្នាំ២០១៨ កម្លាំងជំនាញផែនសណ្ដាប់ធ្នាប់ ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ បានចុះត្រួតពិនិត្យ និងរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬ មានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវ នឹងរថយន្តគ្មានផ្លាកលេខ ចាត់ជា៤គោលដៅ ៖
ព្រឹកចំនួន២គោលដៅ កម្លាំងសរុបចំនួន២១នាក់ ៖
-គោលដៅទី១ ដឹកនាំដោយលោអនុសេនីយ៍ឯក វ៉ាយ លាភ នាយរងផ្នែកបញ្ជាចរាចរណ៍ កម្លាំងចំនួន១៣នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅP6 ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
-គោលដៅទី២ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី មុំ សំអុល នាយផ្នែកអន្តរាគមន៍ កម្លាំងចំនួន៨នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅជិតសង្កាត់លេខ២ ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ ។
ល្ងាចចំនួន២គោលដៅ កម្លាំងសរុបចំនួន២៣នាក់ ៖
-គោលដៅទី១ ដឹកនាំដោយលោក វរៈសេនីយ៍ត្រី ណុប សារឿន នាយរងការិយាល័យចរាចរណ៍ កម្លាំងចំនួន១៣នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅកែងគុជអាសុី ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
-គោលដៅទី២ ដឹកនាំដោយលោក វរៈសេនីយ៍ត្រី មុំ សំអុល នាយផ្នែកអន្តរាគមន៍ កម្លាំងចំនួន១០នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅស្តុបពាណិជ្ជកម្ម ស្ថិតក្នុងភូមិ៣ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ ។
លទ្ធផលសរុបបានចំនួន១៦៤គ្រឿង , រថយន្តចំនួន១៥គ្រឿង មានដូចខាងក្រោម ៖
១.អ្នកបើកបរម៉ូតូមិនពាក់មួកបានចំនួន១២៦គ្រឿង ពិន័យទាំងអស់ ។
២.អ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយបានចំនួន១៨គ្រឿង ពិន័យទាំងអស់ ។
៣.រថយន្តមិនពាក់ខ្សែរក្រវ៉ាត់បានចំនួន០២គ្រឿង ពិន័យទាំងអស់ ។
៤ .រថយន្តល្មើសភ្លើងសញ្ញាចរាចរណ៍ចំនួន០៩គ្រឿង ពិន័យទាំងអស់ ។
៥.ម៉ូតូល្មើសផ្លាកសញ្ញាចរាចរណ៍ចំនួន០៥គ្រឿង ពិន័យទាំងអស់ ។
៦.ជនជាតិចិនបើកបរដោយគ្មានប័ណ្ណបើកបរ និងមានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវចំនួន៤គ្រឿង
ពិន័យចំនួន១គ្រឿង(តាមអនុក្រឹត្យលេខ៤៤) មិនទាន់ពិន័យចំនួន៣គ្រឿង រក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ៕
មតិយោបល់