ព័ត៌មានជាតិ

រកឃើញ ទឹកក្រូចដប Kelly ទឹកដោះគោជូរ Yogurt ខូចគុណភាពដែលដាក់លក់លើទីផ្សារ

ព្រះសីហនុៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨​ សាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយ អាជ្ញាធរដែនដីបានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ នៅតូបលក់តាមផ្ទះក្នុងភូមិកែវផុស ។

លទ្ធផលនៃការត្រួតពិនិត្យយើងបានរកឃើការដាក់តាំងលក់ផលិតផលម្ហូបអាហារវេចខ្ចប់ស្រាប់ ដែលហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនដូចខាងក្រោម៖
១-ទឹកក្រូចដប Kelly ចំនួន ៤៨ដប ស្មើរនឹង ១៩ គីឡូក្រាម
២-ទឹកដោះគោជូរ Yogurt ចំនួន ៩៦ដប ស្មើរនឹង ១៤.៤០ គីឡូក្រាម
សរុបចំនួន ១៤៤ដប ស្មើរនឹង៣៣.៤០ គីឡូក្រាម ។

ផលិតផលម្ហូបអាហារដែលដកហូតខាងលើត្រូវបានយកទៅរក្សាទុកនៅសាខាកាំកុងត្រូលខេត្តព្រះសីហនុដើម្បីធ្វើការដុតកម្ទេចចោល ។ អាហារខាងលើយើងពុំបានរកឃើញ ការប្រើប្រាស់សារធាតុគីមីហាមឃាត់នោះទេ៕

មតិយោបល់