ភ្នំពេញៈ កូនស្រីទើបតែអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិតគួរឲ្យអាណោចអាធ័ម និងម្ដាយរងរបួសស្រាល បន្ទាប់ពីម្ដាយដឹកដៃកូនឆ្លងផ្លូវ ដើម្បីទៅទិញទឹកក្រឡុកមិនទាន់ទាំងបានទិញផង ក៏ត្រូវរថយន្តបុកនិងកិនស្លាប់តែម្តង។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ ចំណុចជិតស្ថានីយ៍បូមទឹក ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្មេងរងគ្រោះមានឈ្មោះ សាម ធីតា ភេទស្រី អាយុ៦ឆ្នាំ ជាសិស្សថ្នាក់ទី១ ស្នាក់នៅផ្ទះជួលជិតកន្លែងកើតហេតុខាងលើ។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេរថយន្តកុងតឺន័រដឹកដែកពាក់ស្លាកលេខ 3A-5205
បើកដោយបុរសម្នាក់ពីកើតទៅលិចក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកស្ត្រីម្នាក់បានដឹកដៃកូនស្រី
ឆ្លងផ្លូវបណ្ដាលឲ្យខ្ទាតម្ដាយទៅម្ខាងផ្លូវ។ ចំណែកកូនស្រីបានខ្ទាតចូលក្រោមកង់រថយន្តកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ។ចំណែកម្ដាយរងរបួសស្រាលភ្លាមៗនោះដែររថយន្តបង្កព្យាយាមបើករត់ប្រមាណ២០០ម៉ែត្រ ត្រូវបានសមត្ថកិច្ចឃាត់តៃកុងព្រមទាំងរថយន្តបង្ក។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពក្មេងរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ឲក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://www.youtube.com/watch?v=aoVUcLoF8dY
មតិយោបល់