ភ្នំពេញៈ ជំហររបស់កម្ពុជាពាក់ពន្ធ័និងជម្លោះសមុទ្រចិនខាងត្បូង គឺជម្រុញឲ្យភាគីដែលមានជម្លោះក្នុងរឿងនេះ ត្រូវអង្គុយជជែកគ្នាស្វែងរកដំណោះស្រាយដោយសន្តិវិធី ទើបមិននាំឲ្យមានការប៉ះទង្គិចដល់ភាគីជម្លោះណាមួយ។
លោកឧបនាយរដ្ឋមន្ត្រីទៀត បាញ់ កាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦នេះ បានថ្លែងប្រាប់ក្រុមអ្នក សារព័ត៌មាន ក្រោយពេលបញ្ចប់ជំនួបរវាងលោកសេនិយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសវៀតណាមបានឲ្យដឹងថា ដើម្បីរក្សាសន្តិសុខ និងជៀសផុតពីសង្គ្រាម ជំហររបស់កម្ពុជាគឺមានតាំងពីយូរណាស់មកហើយ ដោយគ្រប់វេទិការដែលជាស្នូរថ្នាក់ជាតិ ក៏ដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំក្រៅផ្លូវការជាមួយនិងភាគីចិននាពេលកន្លងមនេះ គឺបានឯកភាពគ្នាទាំងស្រុង ជម្រុញឲ្យមានការអនុវត្តនូវការជជែក ពិភាក្សាដោះស្រាយគ្នាដោយសន្តិវិធី ទើបទទួលបានប្រសិទ្ធភាព។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖” ជំហរមួយដ៏ជាក់លាក់របស់កម្ពុជា គឺថាចង់ជម្រុញឲ្យអ្នកមានជម្លោះជាមួយគ្នាហ្នឹង គឺអង្គុយដោះស្រាយពីភាក្សាគ្នាលើបញ្ហាសំខាន់នេះ ព្រោះអ្នកដែលនៅខាងក្រៅមិនគួរទៅរញ៉េរញ៉ៃជាមួយនិងគេអែងនោះទេ ព្រោះជំលោះនេះគេត្រូវដោះស្រាយជាមួយគ្នាគឺ ដោយសន្តិវិធីទើបការងារហ្នឹងវាអាចដោះស្រាយទៅរួច”៕
កន្លងមកនេះ ក្រុមប្រទេសអាស៊ានចំនួន ៤ ដូចជាហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងព្រុយណេ បានតវ៉ាថា ចិនកំពុងរំលោភដែនទឹករបស់ខ្លួន។ ប្រទេសនៅអាស៊ានដែលប្រឈមឈ្លោះជាមួយចិននៅសមុទ្រចិនខាងត្បូង សុទ្ធតែបានទទួលការគាំទ្រពីក្រុមប្រទេសលោកខាងលិច។
បន្ទាប់ពីហ្វីលីពីន វៀតណាម ជាដើមនេះ ដែលឈ្លោះដណ្តើមប្រជុំកោះ Spratleys ជាមួយចិន ក៏ទើបបានការគាំទ្រពីអាមេរិកដែរ។ អាមេរិករបស់លោកអូបាម៉ា ដែលបានសម្រេចជាផ្លូវការ កាលពីពេលថ្មីៗនេះគឺសម្រេចលុបចោលបម្រាមលក់ ដើម្បីបើកផ្លូវឲ្យវៀតណាមទិញសព្វាវុធដោយសេរីពីអាមេរិក សម្រាប់ការពារដែនទឹករបស់ខ្លួន។
មតិយោបល់