ដំបូងឡើយ Chelsea អាចអវត្តមាន តែកីឡាករ Alvaro Morata ម្នាក់ប៉ុណ្ណោះ ដែលមិនបានជាប់ជម្រើសជាតិអេស្ប៉ាញ ក៍ប៉ុន្តែ ក្រោយពីលោក Julen Lopetegui កោះហៅកីឡាករ ២៣នាក់ សម្រាប់ត្រៀម World Cup នោះ បែរជាមានកីឡាករ ២រូប ផ្សេងទៀត មិនជាប់ជម្រើសជាតិអេស្ប៉ាញដែរ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា កីឡាកររបស់ក្រុមតោច់ខៀវ រហូតដល់ទៅ ៣រូប ដែលមិនជាប់ជម្រើសជាតិអេស្ប៉ាញ សម្រាប់ការប្រកួត World Cup នៅរុស្ស៊ី ក្នុងពេលដ៍ខ្លីខាងមុខនេះ។ ក្នុងនោះដែរ ក្រៅពី Alvaro Morata ដែលគ្មានសង្ឃឹមជាប់ជម្រើសជាតិនោះ នៅមានកីឡាករ ២រូប ផ្សេងទៀត គឺខ្សែបម្រើ Case Fabregas និងខ្សែបម្រើការពារស្លាប Macos Alonso ក៍ខកខានមិនបានជាប់ជម្រើសជាតិអេស្ប៉ាញដែរ។ ថ្វីដ្បិតតែ Chelsea ជាក្រុមខ្លាំងនៅអឺរ៉ុប មានកីឡាករល្អៗច្រើនក៍ដោយ តែភាគច្រើន នៃកីឡាកររបស់ក្រុមមួយនេះ ហាក់មិនទទួលបានការចាប់អារម្មណ៍ពីសំណាក់គ្រូជម្រើសជាតិអេស្ប៉ាញលោក Julen Lopetegui ឡើយ។
ដូច្នេះហើយ ខ្សែប្រយុទ្ធ Alvaro Morata បានចាប់ដៃជាមួយមិត្តរួមក្រុមនៅ Chelsea មាន Case Fabregas និង Marcos Alonso ដើម្បីអង្គុយមើល World Cup នៅផ្ទះទាំងអស់គ្នា។
មតិយោបល់