ព័ត៌មានជាតិ

រថយន្តស្លាកលេខ ខេមរភូមិន្ទ បើកបរដោយមន្ត្រីយោធា ពន្លះម៉ូតូមួយគ្រឿងខ្ទាតមនុស្ស៧ម៉ែត្រ ស្លាប់យ៉ាងអាណោចអាធ័ម!

រតនគិរីៈ កាលពីវេលាម៉ោង៦និង៥នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បញ្រ្ចាសទិសគ្នា កើតឡើងក្នុងភូមិកាឡៃ១ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី លើផ្លូវទៅស្រុកវើុនសៃ បណ្តាលឲ្យអ្នកជិះម៉ូតូផ្លោងចេញពីម៉ូតូចម្ងាយ៧ម៉ែត្រ ស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើង ខណៈដែលរថយន្ត ធ្វើដំណើរពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ក៏បានបុកគ្នាពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូ ផ្លោងចេញពីលើម៉ូតូ ចម្ងាយ៧ម៉ែត្រ រួចម្ចាស់រថយន្តបានលើកជនរងគ្រោះដាក់លើរថយន្តដឹកទៅមន្ទីរពេទ្យ តែអកុសល្យពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះបាដាច់ខ្យល់ស្លាប់។

ជនរងគ្រោះឈ្មោះ ឡេង វ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម(ស្លាប់)។ ចំណែកអ្នកបើកបររថយន្តមានឈ្មោះសែន សុផល ភេទប្រុស អាយុ៤៦ ឆ្នាំ មុខរបរ យោធា(នៅអូរតាង) មានទីលំនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ជិះរថយន្តម៉ាកតូយ៉ូតា ពណ៌ទាហាន ពាក់ស្លាកលេខ ខេមរភូមិន្ទ ពេលទៅដល់មន្ទីរពេទ្យបានរត់គេចខ្លួនបាត់។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះកើតឡើងដោយសារតែ រថយន្តបើកបរប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់។

បច្ចុប្បន្ន រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ច វាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការខេត្តរតនគិរី រង់ចាំធ្វេីការដោះស្រាយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់