ព័ត៌មានជាតិ

ខឹងជីតាស្តីបន្ទោសតិចតួច! ទាញពូថៅវាយបណ្តាលឲ្យរងរបួសធ្ងន់!

ក្រចេះ: កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនា(មានស្ថានទម្ងន់ទោស) បង្កឡើងដោយជនសង្ស័យឈ្មោះ ឈីម ណារ៉ុង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ទីលំនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ (ត្រូវជាចៅ) បាន យកពូថៅវាយខាងខ្នង ចំក្បាលពូថៅ (បណ្តាលឲ្យដួលសន្លប់) ទៅលើជីតាឈ្មោះ ធូ ឈីម ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជរា ទីលំនៅភូមិ ក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្ត ក្រចេះ រួចជនសង្ស័យរត់គេចខ្លួនបាត់។

មូលហេតុមកពី ជីតាស្តីបន្ទោសឲ្យតិចតួចរឿងស្នួលខោអាវ ។ ជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។
សមត្ថកិច្ចយើងកំពុងស្រាវជ្រាវនិងស្វែងរកជនសង្ស័យដើម្បីចាត់ការតាម និតិវិធីច្បាប់៕

មតិយោបល់