ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល វាយប្រហារទីតាំងប៉ុស្តិ៍ក្រុមហាម៉ាសប៉ាទ្បេស្ទីន ដើម្បីសងសឹក

អ៊ីស្រាអែលៈ តាមអ្នកនាំពាក្យរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា យោធាពួកគេ បានបើកការវាយប្រហារប៉ុស្តិ៍ឃ្លាំមើល របស់អង្គការភេរវកម្មហាម៉ា នៅភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប នៅព្រឹកថ្ងៃអង្គារនេះ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។

ការវាយប្រហារនេះ ត្រូវបានគេចាត់ទុកជាជំហរផ្លាស់ប្តូរមួយ ដើម្បីសងសឹករបស់ IDF ចំពោះការជ្រៀតចូលមកក្នុងប្រទេសអ៊ីស្រាអែល ពីតំបន់ហ្គាហ្សាស្ទ្រីប ដោយពួកប៉ាឡេស្ទីនមួយចំនួន។

យ៉ាងណាមិញពាក់ព័ន្ធនឹងករណីនេះ ពុំមានរបាយការណ៍អំពីការស្លាប់ ឬរងរបួសនោះទេ៕

មតិយោបល់