ព័ត៌មានជាតិ

រថយន្តឡិចស៊ីសបុកម៉ូតូ របួសបុរសម្នាក់បាក់ជើង!..

ស្វាយរៀង: សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡិចស៊ីសRX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AI-2105 និងម៉ូតូម៉ាក សង់ឌ្រីម បណ្តាលឲ្យបុរសម្នាក់រងរបួសបាក់ជើង។

ករណីនេះកើតឡងនៅវេលាម៉ោង៣រសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ជនរងគ្រោះត្រូវបានបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ៕

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកមធ្យោបាយទាំងមករក្សាទុក រង់ចាំការដោះស្រាយគ្នាទៅតាមនិតិវិធីច្បាប់៕

មតិយោបល់