ព័ត៌មានជាតិ

រន្ធត់ណាស់! កំពុងជួសជុលឡាន ត្រូវក្បាលឡានសង្កត់ពីលើស្លាប់មួយរំពេច!..

​បាត់ដំបង: នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅត្រង់ចំណុចយាន្តដ្ឋាន ហុង ឆាយ ស្ថិតក្នុងក្រុមទី០៦ ភូមិចម្ការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីក្បាលឡានសង្កត់ពីលើមនុស្ស បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

ជនរងគ្រោះឈ្មោះ ពឿន មុន្នី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ជាងឡាន មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខណ:ដែលកំពុងជួលជុលរថយន្តក៏ត្រូវក្បាលរថយន្តធ្លាក់សង្កត់ស្លាប់។

បច្ចុប្បន្នសាកសពបុរសរងគ្រោះខាងលើត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់