ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក ក្នុងនោះយប់
៣លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ រងរបួសធ្ងន់ ៨នាក់ (ស្រី៤នាក់) និងរបួសស្រាល ៣នាក់ (ស្រី១នាក់) ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៣គ្រឿង រួមមាន ម៉ូតូចំនួន
៩គ្រឿង, រថយន្តធុនតូច ៤គ្រឿង ,ថ្មើរជើង ២នាក់។
ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន
៤លើក(ស្លាប់២នាក់) ,មិនគោរពសិទ្ធិ ៣លើក , ស្រវឹង ១លើក (ស្លាប់១នាក់) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់
ចរាចរណ៍ ៨នាក់ ( យប់ ៣នាក់ ) ។
គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៤លើក , ផ្លូវខេត្តក្រុង ៣លើក, ផ្លូវលំ ១លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ៣លើក
រថយន្តធុនតូច ៥លើក។
យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែល
មានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន ត្បូងឃ្មុំ ១លើក ស្លាប់១នាក់ របួស១នាក់ (ស្រី), ព្រៃវែង ១លើក (ស្លាប់១នាក់) របួស
១នាក់ (ស្រី), កំពត ១លើក ស្លាប់ ១នាក់ (ស្រី) និងរាជធានីភ្នំពេញ ២លើក របួស ៥នាក់ ស្រី២នាក់ ។
ប្រភពព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នង ការដ្ឋាននគរបាល ជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦។
មតិយោបល់