ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីសន្តិភាព២ ខណៈដែលភ្ញាក់ពីដំណេកស្រាប់តែឃើញបុរសមិនស្គាល់មុខម្នាក់សម្ងំនៅក្នុងផ្ទះ កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៨ នៅស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចក៏សង្ស័យទើបឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្ត។
ជនសង្ស័យឈ្មោះ សួន វណ្ណូ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅបុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុខណៈដែលម្ចាស់ផ្ទះភ្ញាក់ពីដំណេកបំណងឡើងទៅហាត់ប្រាណ ស្រាប់តែឃើញបុរសម្នាក់សម្ងំនៅក្នុងផ្ទះមិនដឹងចូលតាំងពីពេលណាទើបបង្កការភ្ញាក់ផ្អើលឃាត់ខ្លួនហើយនាំខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
នៅចំពោះមុខសមត្ថកិច្ចបុរសខាងលើបានសារភាពថាខ្លួនមកពីផឹកស៊ីនៅផ្ទះមិត្តភក្តិហើយចូលផ្ទះច្រលំទេ។
បច្ចុប្បន្នបុរសខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្នរង់ចាំដោះស្រាយបន្ត៕
មតិយោបល់