ព័ត៌មានជាតិ

ផ្អើលទាំងយប់! ម៉ូតូពន្លះគូទហ៊ីយ៉ាន់ដាយ​ ពេញទំហឹង របួសធ្ងន់ម្នាក់

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីម៉ូតូម៉ាកស៊ុយស៊ូគីស៊ីរូស បើកបុកគូទរថយន្តហ៊ីយ៉ាន់ដាយពេញទំហឹង ក្នុងទិសដៅស្របគ្នា ពីត្បូងទៅជើង បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យស្រុកដូនកែវ។

ហេតុការណ៍នេះបានកើតឡើង​ នៅថ្ងៃព្រហស្បតិ៍ ៣រោជ ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស​២៥៦១ ត្រ​វ នឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧និង១៥នាទីយប់ ស្ថិតលើផ្លូវជាតិលេខ៣១ ចន្លោះគីឡួម៉ែត្រលេខ០-១ ភូមិដូនទួត ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ ឃែម វៀត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ(របួសធ្ងន់) ស្នាក់នៅ​ភូមិអ​ង្គ​តាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ​ បើកម៉ូតូពណ៌ខ្មៅ គ្នានស្លាកលេខ។ ចំណែកម្នាស់រថយន្តពុំស្គាល់អត្តសញ្ញាណនោះទេ(គេចខ្លួន) បើករថយន្តហ៊ីយ៉ាន់ដាយ ព​ណ៌ស ពាក់ស្លាកលេខកំពង់អំ3A-1655។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់