Post News Media ព័ត៌មានជាតិ បុរសម្នាក់ជិះ...

បុរសម្នាក់ជិះកង់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តកាមរីស្វីត ពន្លះពេញទំហឹងស្លាប់យ៉ាងរន្ធត់!

កំពង់ធំ: បុរសម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងកង់ ដែលកើតឡើងនៅម៉ោង៣និង៣៣នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៣៨-១៣៩ នៅភូមិសំពង់ ឃំុប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាកកាមរី (ស្វិត) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ង៥៧៩ បេីកបរពីត្បូងទៅជើង ដោយឈ្មោះ ពេជ ដាណា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិមេភ្លេីង ឃំុស្វាយរៀង ស្រុកស្វាយរៀង ខេត្តស្វាយរៀង បានបុកជនរងគ្រោះឈ្មោះម៉ម ញិល ភេទប្រុស អាយុ៩៤ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ ដែលកំពុងជិះកង់ឆ្លងផ្លូវពីីលិចទៅកេីតមិនប្រយត្ន័ បណ្តាលឲ្យស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើវាស់វែង យករថយន្តនិងកង់ ទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត។ ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី៕